ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការការពារការចម្លងវីវុសកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសកលថ្មី និងសម្រាប់ឆ្នាំ២០២១

(ភ្នំពេញ) ÷សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរនាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ឋនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» មានអ្នកជាសះស្បើយជាបន្ត បន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិន ទាន់មានការធូរស្បើយនៅ ឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញ នៅបណ្ដាប្រទេសជាច្រើន ជាក់ ស្តែងយោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភព លោកករណីជំងឺកូវីដ-១៩ សរុបនៅលើសកលលោកមាន ៧២ ២៩៩ ០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមានជាង១.៦លាននាក់ហើយ នេះបើគិតត្រឹមម៉ោង១៧៖២២ ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសាជាថ្មី ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ត្រូវបន្តចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងទ្រង់ទ្រាយតូចក្ដី ឬ ធំក្ដី នាអំឡុងពេលគ្រីស្មាស់ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមានការតម្រូវឱ្យអនុវត្តន៍នូវវិធានសំខាន់ៗ ជាសង្ខេបមានដូចខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។