ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងមានភក្តីភាពដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងតាមការស្ទង់មតិ អ្នកស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាស្រ្តី ច្រើនជាងបុរស ដែលចំណុចនេះ សម្តេចក៏ថ្លែងអំណរគុណ ផងដែរ ដល់កម្មការិនី និងស្រ្តីទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។