ព័ត៌មានជាតិ

ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការចុះពិនិត្យទីតាំងប្រកបអាជីវកម្មសិប្បកម្មធនធានរ៉ែ​ គ្រប់ប្រភេទ​ នៅក្នុងស្រុកសូទ្រនិគម!

 

(សៀមរាប) :នៅថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ០៨៖៣០នាទី​ព្រឹក​ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ ក្រោមការដឹកនាំដោយ​លោក ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ ​នៃគណៈអភិបាលខេត្ត​ បានចុះពិនិត្យទីតាំងអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ​ នៅក្នុងស្រុកសូទ្រនិគម​ ខេត្តសៀមរាប​ ដោយមានការអញ្ជេីញចូលរួមពីលោក​ ស្នងការរងនគរបាលខេត្ត​ លោក​ អភិបាលរង​ស្រុកសូទ្រនិគម​ តំណាងមនី្ទររ៉ែ​ និងថាមពលខេត្ត​ តំណាងមន្ទីរបរិស្ថានខេត្ត​ រដ្ឋបាលឃុំដំដែក​ រដ្ឋបាលឃុំពពេល​ មន្ត្រី​ជំនាញ​ និងម្ចាស់​ ឬតំណាងទីតាំងអាជីវកម្ម។

ក្រុមការងារចម្រុះ​ របស់រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការចុះពិនិត្យចំនួន ០២ទីតាំង ដែលស្ថិតនៅភូមិស្រែធ្នង់​ ឃុំដំដែក​ និងស្ថិតនៅភូមិដំរីកូន​ ឃុំពពេល​ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​។​ បន្ទាប់​ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក​ ក្រុមការងារ​ចម្រុះ​បានណែនាំដល់ម្ចាស់អាជីវកម្ម​ មានដូចខាងក្រោម៖
១-ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស​ ដែលមានក្នុងអាជ្ញាបណ្ណកំណត់​ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួនដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នេីសុំបន្តអាជ្ញាបណ្ណ​ និងត្រូវគោរពតាមគោលការណ៍ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តនានា។
២-អប់រំ​ ផ្សព្វផ្សាយ​ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ​ ឱ្យគោរពតាម​ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងដឹកជញ្ជូន ត្រូវគ្រប់ឱ្យបានត្រឹមត្រូវ​ មិនត្រូវដឹកលេីសទម្ងន់​ និងបេីកបរលេីសល្បឿនកំណត់​ និងណែនាំក្រុមហ៊ុនឱ្យដាំដេីមឈេី​ លេីកទំនប់​ និងធ្វេីរបងព័ទ្ធជុំរណ្តៅ​ ដេីម្បីការពារមនុស្ស​ និងសត្វពាហនៈ។
៣-ត្រួតពិនិត្យ​ការធ្វេីអាជីវកម្មធនធានរ៉ែ​ ដែលពុំមានអាជ្ញាបណ្ណ​ និងមានអាជ្ញាបណ្ណតែធ្វេីខុសលក្ខណះបច្ចេកទេស​ ដោយធ្វេីការចុះបិទ​ និងអនុវត្តតាមនីតិវិធីច្បាប់។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។