ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីបទអន្តរាគមន៍ការទទួល និងដោះស្រាយសំណើរ សំណូមពរក្នុងវេទិកា

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីបទអន្តរាគមន៍ការទទួល និងដោះស្រាយសំណើរ សំណូមពរក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំ២០២២ និងពិភាក្សាការត្រៀមរៀបចំធ្វើសន្និសីទសារពត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាផែនការការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់កុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ និងកុមារអាយុ៥ឆ្នាំដល់ក្រោម ១២ឆ្នាំ និងដុសទី៦ ដល់ប្រជាពលរដ្ឋទូទៅ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។