ព័ត៌មានជាតិ

ប្រទះឃើញ​រថយន្ត​២គ្រឿង ត្រូវ​បានគេយក​មក​​​ប្លុង​ចោលរយៈពេល​៥​ថ្ងៃ​ហើយ ដោយ​មិនដឹងមូលហេតុ​ !

(កំពង់ធំ) ៖ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ មាន​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​រថយន្ត​ចំនួន​២​គ្រឿង​ត្រូវ​គេ​ជិះ​យក​មក​ចត​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុង​ចន្លោះ​ពី​ឃុំ​ត្រពាំង​ឫស្សី ស្រុក​ស​ន្ទុ​ក ទៅ​កាន់​ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ចំណុច​ខាងកើត​បង្គោលគីឡូ​ម៉ែត្រ​លេខ​៤៤ ប្រហែល​១​គីឡូម៉ែត្រក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រយា ។

រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​​នេះ មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស បែក​កង់​ក្រោយ​ទាំង​២
ពាក់​​ផ្លា​ក​លេខ ភ្នំពេញ ២U-១០០៨ និង​មួយ​គ្រឿង​ទៀត​ម៉ាក ស៊ីអ័​រ​វី ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-៦៤៥៣ ត្រូវ​បាន​គេ​យក​មក​ប្លុង​ចោល​នៅ​ចំណុច​ខាងលើ​ ចំនួន​៥​ថ្ងៃ​មក​ហើយ ដោយ​មិនឃើញ​មាន​ម្ចាស់​មក​យក​វិញនោះទេ ។
Picture

ពាក់ព័ន្ធ​ព័ត៌មាន​​​​នេះ សម្រាប់​អ្នក​បាត់​រថយន្ត ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ សូម​មក​ទាក់ទង​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រយា​ ដើម្បី​ពិនិត្យ​មើល ក្រែងលោចោរលួច​យក​មក​ប្លុង​ចោល ឬ​មួយ​ក៏​​មាន​បញ្ហា​អ្វី​កើតឡើង​ ចំពោះ​រថយន្ត​ទាំង​២​គ្រឿង​នេះ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។