ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលសមាជិកគណៈកម្មាធិការកណ្តាលថ្មី ចំនួន៤៩៦រូប បន្ថែមទៀត

(ភ្នំពេញ)៖ សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
ការបញ្ចូលសមាជិកថ្មីទៅក្នុងគណៈកម្មាធិការកណ្តាល ធ្វើឡើងតាមរយៈការបោះឆ្នោត នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា ដែលធ្វើឡើងក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។
សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីប ន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏នឹងមានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕(FN)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។