ព័ត៌មានជាតិ

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតអរសាទរ ចំពោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ គណបក្ស

(ភ្នំពេញ) ៖ ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់ សូមគោរព និងអបអរសាទរដោយស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៤ អាណត្តិ ទី៥ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុដឹកនាំរាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងដើម្បីបំពេញភារកិច្ចការពារ និងបម្រើគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតសម្រាប់អាណត្តិបន្តបន្ទាប់ខាងមុខ និងឈ្នះឆ្នោតជារៀងរហូតតទៅ។

សូមគោរពជូនពរពីខ្ញុំបាទ ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។