ព័ត៌មានជាតិ

ឯកឧត្តម សុខ ឥសាន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

(ព្រៃវៃង) :នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងស្វាយរៀង) បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៨ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ សរុបចំនួន២២៥នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានក្រុមសមាជិក​ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បាននាំយកថវិការបស់ក្រុមឧបត្ថម្ភជូនដល់សាលាស្រុកពាមរក៍ ចំនួន១,០០០,០០០រៀល(មួយលានរៀល) និងឧបត្ថម្ភថវិកាដល់ឃុំទាំង៨ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១,២០០,០០០រៀល​(មួយលានពីរសែនរៀល) សរុប​ថវិកា​ទាំង៨ឃុំ ចំនួន​១០,៦០០,០០០រៀល (ដប់លានប្រាំមួយសែនរៀល)៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។