ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ផ្ញើសាលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧០ ឈានចូល៧១ឆ្នាំ

(ភ្នំពេញ) ៖ ឯកឧត្តម ជា សុមេធីអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរឥតឧបមា ប្រកបដោយទឹកចិត្ត និងមនោសញ្ចេតនារីករាយក្រៃលែង គោរពជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ។ 🙏🙏🙏

ផ្ញើសារលិខិតគោរពជូនពរ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។