ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ និងពិសារអាហារសាមគ្គី ជាមួយនិងក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំទាំង៨ និងក្រុមការងារយុវជនគណបក្សស្រុក-ឃុំ សរុបចំនួន៣១៩នាក់

(ព្រៃវែង) :នៅព្រឹកថ្ងៃទី២៣  ខែកក្ដដា ឆ្នាំ២០២២នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ  ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ និងពិសារអាហារសាមគ្គី ជាមួយនិងក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំទាំង៨ និងក្រុមការងារយុវជនគណបក្សស្រុក-ឃុំ សរុបចំនួន៣១៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលប្រព្រឹត្តទៅនៅភូមិគ្រឹៈ លោកជំទាវ សុីវ ចាន់ធូ នៅខាងមុខសកលវិទ្យាល័យជា សុីម កំចាយមារ។

ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សម្តេច​ តែងតែយកចិត្តទុក្ខដាក់គិតគូរចំពោះប្រជាពលរដ្ឋ គ្រប់ពេលគ្រប់ទីកន្លែង ទើបប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរនាបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងរម្លឹកដល់ក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពុះពារសំរេចភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីតបស្នងចំពោះជំនឿទុកចិត្តរបស់ប្រជាជន ធានារក្សាឧត្ដមភាពរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០២៣ ខាងមុខទៀត។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រសិទ្ធិពរជ័យជូនដល់លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងក្រុមគ្រួសារ ព្រមទាំងសមាជិកសមាជិកាទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។