ព័ត៌មានជាតិ

ស្រី​ស្អាត​ម្នាក់​ត្រូវ​គេ​សម្លាប់​ប្លុង​ចោល​ក្នុង​ព្រូស ហើម​ស្អុយទើបផ្អើល​ !

(បាត់ដំបង) ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ក្បែរ​ផ្សារ​ទំនើប «​ភូ​ពុ​យ​» ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង តែ​សមត្ថកិច្ច​ហាក់​មានការ​ស្ទាក់ស្ទើរ ក្នុង​ការ​សន្និដ្ឋាន​អំពី​មូលហេតុ ។
បើ​តាម​របាយការណ៍​សមត្ថកិច្ច ជន​រង​គ្រោះ​ឈ្មោះ ប៉ិន សោភា អាយុ​៣៤​ឆ្នាំ ជា​អ្នក​គួ​ក​ជេរ​ដី​ឡូត៍ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BQ-1371 ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​។ ក្រោយ​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច មិន​ទាន់​បាន​ចុះ​ត្រូ​ត​ពិ​និត្យ​សាកសព ឬ ចំណុច​កើតហេតុ​ភ្លាម​ៗ​ទេ ដោយសារ​យប់​ជ្រៅ​ទៅ​ហើយ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ទើប​មន្ត្រី​ជំនាញ និង​គ្រួ​ពេទ្យ​ចុះ​ធ្វើ​កោសល្យវិច័យ​សា​.​ក​.​ស​.​ព​ជន​រង​គ្រោះ ខណៈ​ក្រុម​គ្រួសារ​ក៏​បាន​មក​ទ​ទូល​យកសា​ក​ស​ព​ផង​ដែរ​។

ប្រភព​ដដែល​បាន​ដកស្រង់​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញ​បាត់​ពី​ផ្ទះ​ជាមួយនឹង​រថយន្ត កាលពី​ថ្ងៃ​ទី​១១ កញ្ញា ហើយ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង សូ​ម្បី​ទូរស័ព្ទ​ក៏​បិទ​មិន​អាច​ទំនាក់ទំនង​គ្នា​បាន​ដែរ​។ សាច់ញាតិ​បាន​និយាយ​ថា ការ​បាត់​ដំណឹង​របស់​ជន​រង​គ្រោះ ក្រុម​គ្រួសារ​គ្មាន​តម្រុយ និង​មិន​បានដឹង​ពី​គោលដៅ​របស់​ជន​រង​គ្រោះ​ឡើយ លុះ​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ព្រោងព្រាត ទើប​ក្រុម​គ្រួសារ​បានដឹង ហើយ​ក៏​ធ្វើ​ដំណើ​មក​មើល​សាកសព​ទាំង​យប់​តែ​ម្ដង ។ កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សា​.​ក​.​ស​.​ព រួម​ទាំង​ក្រុម​គ្រួ​ពេទ្យ និង​មន្ត្រី​នគរបាល​បច្ចេកទេស​ផង ។

លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង ហាក់​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជុំវិញ​ការ​ស្លា​.​ប់រប​ស់ជន​រង​គ្រោះ​។ លោក ពេជ្រ សា​រ៉ែ​ន គ្រាន់តែ​បាន​បង្ហើប​យ៉ាង​ខ្លី​ថា បើ​តាម​ការ​ត្រូ​ត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ការ​ស្លា​.​ប់​របស់​ស្ត្រី​រង​គ្រោះ​អាច​ជា​អំពើ «​ឃា​.​ត​.​ក​.​ម្ម​» ។ មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ស្ត្រី​រង​គ្រោះ​អាច​ត្រូវ​ជន​ដៃដល់ «​កា​.​ច់​បំ​.​បា​.​ក់​.​ក​» ស​.​ម្លា​.​ប់​ចោល​នៅ​ក្នុង​រថយន្ត រួច​ជន​ដៃដល់​គេចខ្លួន​បាត់ ។ ប៉ុន្តែ​គេ​មិន​ទាន់​ហ៊ាន​វាយតម្លៃ​ថា «​វា​ជា​អំពើ​ប្លន់ ឬ ជា​អំពើ​ឃា​.​ត​.​ក​.​ម្ម​» នោះ​ទេ តែ​ប្រភព​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​អំពើ«​ប្លន់​» តែបើ​ជា​អំពើ​«​ឃា​.​ត​.​ក​.​ម្ម​» ជន​ដៃដល់​និង​ជន​រង​គ្រោះ ក៏​អាច​ជា​មនុស្ស​ស្គាល់​គ្នា​ដែរ ។
ប៉ុន្តែ​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ​ពិត​ហើយ​ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។