ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ក្រេីនរំលឹកដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ សូមបន្តធ្វើនូវអំពើល្អ កុំសាង​កំហុស​ដោយ​ខ្លួនឯង​ ហេីយ​បែជា​ស្តីបន្ទោសទៅលេី​រាជរដ្ឋាភិបាល​ និងថ្នាក់ដឹកនាំ

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ក្រេីនរំលឹកដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ សូមបន្តធ្វើនូវអំពើល្អ កុំសាង​កំហុស​ដោយ​ខ្លួនឯង​ ហេីយ​បែជា​ស្តីបន្ទោសទៅលេី​រាជរដ្ឋាភិបាល​ និងថ្នាក់ដឹកនាំ។
សូម​កែប្រែ​កំហុស​ដែលខ្លួនបានប្រព្រឹត្ត ហើយ​ងាក​មក​បម្រើ​សេវា​ព្យាបាល​ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយ​ទៅ​ជា​គ្រូពេទ្យ​គំរូ​ និង​ក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​ក្នុង​វិស័យ​សុខាភិបាល​។

ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅក្នុងពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០២២​នេះ នាសលាខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយបានការចូលរួមពី អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រមាណ ២៥០នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។