ព័ត៌មានជាតិ

លោក យឹម យូគង់ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារចាស់ជរាក្រីក្រគ្មានទីពឹង ចំនួន០៣គ្រួសារ នៅភូមិព្រៃឈៀង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល

(ព្រៃវែង) :កាលនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្ដាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារចាស់ជរាក្រីក្រគ្មានទីពឹង ចំនួន០៣គ្រួសារ នៅភូមិព្រៃឈៀង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​”​ និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។​ លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩​ ទាំងអស់គ្នា​ ។

-សម្ភារៈផ្តល់ជូន០១គ្រួសារទទួលបាន: អង្ករ ២០គ.ក មី ១កេស ទឹកសុទ្ធ ១កេស ទឹកស៊ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ សម្ភារៈដំណេក ១ឈុត ជែលលាងដៃ ១ដប និងថវិកាចំនួន ៥០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។