ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលអនុវត្តវិធានការក្តៅចំពោះម្ចាស់រថយន្តធុនធំដែល​បំពានចូលក្នុងក្រុងបាត់ដំបង

(បាត់ដំបង) ៖ នាព្រឹកថ្ងៃទី១៩ខែ​មករា​ឆ្នាំ២០២៤​អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង​និងលោកវរ​សេ នី​យ៍ឯក​ ប៉ូវ​ វណ្ឌី​ ស្នងការរងផែន​ការងារសណ្តាប់ធ្នាប់​ លោកវរសេនីយ៍ឯក​ ម៉ារ៉ា​ សក្តា​ ស្នងការរងទទួលដឹកនាំការិយាល័យនគរ​បាលចរាចរណ៍ផ្លូវគោក​ និងលោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក​ បានដឹកនាំកម្លាំងឃាត់រថយន្តធុនធំដែលបេីកចូលក្នុងក្រុងបាត់​ដំបងដោយនាំមកកាន់ស្នងការដ្ឋាន​ដេីម្បីចាត់ការតាមជំនាញ​ ច្បាប់។

សូមជម្រាបជូនថា​ យោងលិខិតជូនដំណឹងលេខ១​៣៧​២/២២ចុះថ្ងៃទី០​២ខែ​ឧ​សភាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការបញ្ឈប់​ រថយន្តដឹកជញ្ជូនធុនធ្ងន់ចូល​មកក្រុងបាត់​ដំបងនិងផ្លាស់ប្តូរទី​តាំ​ងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង​ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក​ ដែល​បញ្ហានេះសមត្ថកិច្ចនគរបាលត្រូវ​ចាត់វិធានការស្របតាមខ្លឹមសារ​នៃ​សេចក្តីជូនដំណឹងនេះ​ ហេីយការអនុវត្តនេះគឺធ្វេីទាំងពេលយប់នឹងពេលថ្ងៃតែម្តងចាប់ពីពេលនេះតទៅ៕ ដោយ ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។