ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យចម្ការទុរេននៅស្រុកសំឡូត!

(បាត់ដំបង) ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះពិនិត្យចម្ការទុរេន ក្នុងស្រុកសំឡូត។

បន្ទាប់ជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មចុះពិនិត្យចំការទុរេន នៅស្រុកសំឡូត។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តយកចិត្តទុកដាក់ថែរក្សាការដាំដុះនេះឱ្យបានល្អ ហើយត្រូវពិនិត្យនិងសិក្សាបន្ថែមពីទីផ្សារ ដើម្បីរក្សាស្ថិរភាពតម្លៃ និងផលចំណេញ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានគិតគូរលើការដាំដុះពូជទុរេនខ្មែរ ដោយត្រូវយករសជាតិជាគោលសំខាន់ ឱ្យស្របតាមស្តង់ដាទីផ្សារ ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារក្រៅប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។