ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញ ទទួលថវិកា ឧបត្ថម្ភពីលោកជំទាវ សមាជិកព្រឹទ្ធសភា

(កំពង់ចាម) នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។
ចំពោះទទួលថវិការឧបត្ថមដែលទទួលបានរួមមាន÷

១-ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

២-ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

៣-លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងស្វាមី ថវិកា១.០០០.០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។