ព័ត៌មានជាតិ

ថ្ងៃនេះ! កម្ពុជា​បន្តរកឃើញក​រណីកូវី​ដ-១៩​ចំនួនថ្មី៦៩៣​នាក់​​​ ខណៈជាសះស្បើយថ្មី៧៥៤នាក់ និងអ្នកស្លាប់៧នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាលថ្ងៃទី១៦មិថុនា ឆ្នាំន២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៦៩៣នាក់​(ឆ្លងសហគមន៍៦៦០​នាំចូល៣៣)និងមានជាសះស្បើយ៧៥៤នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៤០១៥៧នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៣៤៣២៥នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៧នាក់​សរុប​ស្លាប់៣៦៨នាក់ ។

ជំងឺកូវីដ-១៩​​នៅតែ​បន្តគម្រាមកំហែ​ងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។