ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់មិនមានការយោគយល់ទេ

(ភ្នំពេញ) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញាត អាជ្ញាធរនឹងធ្វើការឃាត់ខ្លួនដើម្បីអនុវត្តទៅតាមច្បាប់។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ខណៈដែលលោក ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំ ណើរដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ -១៩។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ លោកបញ្ជាក់ថា បងប្អូនប្រជាព លរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំ ពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរឹតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជ ធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ដោយមិនមានការ យោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញាអោយធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួនអនុវ ត្តទៅតាមច្បាប់តែម្តង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។