ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសេវាសង្គម​សម្រាប់កិច្ចការពារកុមារ និងផនការវិនិយោគឃុំ សង្កាត់ ក្នុងការផ្តល់សេវាគាំទ្រដល់កុមាររងគ្រោះ​ និងងាយរងគ្រោះនៅក្នុងខេត្តសៀមរាប

(សៀមរាប) ៖ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣​ នៅសណ្ឋាគារអង្គរខេត្តសៀមរាប​ មានសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសេវាសង្គម​សម្រាប់កិច្ចការពារកុមារ និងផែនការវិនិយោគឃុំ សង្កាត់ ក្នុងការផ្តល់សេវាគាំទ្រដល់កុមាររងគ្រោះ​ និងងាយរងគ្រោះ​ ក្រោមអធិបតីភាព​ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីអនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ លោកប្រធានគម្រោងអាជ្ញាធរ នៃអង្គការម្លប់ឫស្សី លោកស្រី ប្រធាន គ.ក.ស.ក ក្រុង ស្រុក លោក លោកស្រី មន្ត្រីជំនាញទីចាត់ការផែនការវិនិយោគ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ឃុំ សង្កាត់ ប្រធាន គ.ក.ស.ក ក្រុង ស្រុកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ស្រុក ក្រុង និង អ.ក.ន.ក ស្រុក ក្រុង លោក លោកស្រី អង្គការដៃគូរផងដែរ។

លោកជំទាវ​ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប​ បានថ្លែងអំណរគុណដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយអង្គការម្លប់ឬស្សី បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីផែនការសេវាសង្គមសម្រាប់កិច្ចការពារកុមារ និងផែនការវិនិយោគ ឃុំ សង្កាត់ ក្នុងការផ្តល់សេវាគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងខេត្តសៀមរាប ក្នុងគោល បំណងដើម្បីបង្កើនសមត្ថភាពដល់អ្នកពាក់ព័ន្ធឱ្យបានយល់ដឹងបន្ថែម អំពីសេវាកិច្ចការពារ កុមារ និងផែនការសេវាសង្គមកិច្ច ហើយត្រូវដាក់បញ្ចូលក្នុងផែនការវិនិយោគ ឃុំ សង្កាត់ ឱ្យស្របទៅតាមនឹងវិស័យកិច្ចការពារកុមារ ព្រមទាំងនូវពេលដែលអនុវត្តន៍ទៅទទួលបានប្រសិទ្ធភាព​ និងប្រសិទ្ធផលក្នុងការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅតាមសហគមន៍ ក្នុងឃុំ សង្កាត់ បានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អក្នុងការអនុវត្ត។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានជម្រាបជូន លោក លោកស្រី ដែលបានចូលរួមសិក្ខាសាលាទាំងអស់បានជ្រាបថាទោះប្បីគម្រោង ឃុំ សង្កាត់ មាន ឬក៏កំពុងអនុវត្តន៍ក៏ដោយ វាមិនទាន់បានឆ្លើយតមទៅតាមតម្រូវការ និង បញ្ហារបស់ ឃុំ សង្កាត់ របស់ខ្លួនមៅឡេីយ ដើម្បីឆ្លើយតបទៅបានប្រកបដោយគុណភាព អ្នកផ្តល់សេវា និងមានប្រសិទ្ធភាពប្រសិទ្ធផលខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជាពិសេស ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យបណ្តុះបណ្តាល ដល់ធនធានមនុស្សឱ្យស្របទៅតាម សម័យបច្ចេកវិទ្យា និងបច្ចេកទេសឌីជីថល​ ហេីយការចូលរួមគាំទ្រសិក្ខាសាលានេះ នឹងបានបង្កើនសមត្ថភាពការងារដល់ ឃុំ សង្កាត់ របស់ខ្លួន​ ដោយមានការលោកគ្រូធ្វើ បទបង្ហាញមកពីទីចាត់ការផែនការវិនិយោគ និងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ហើយសង្ឈឹមថា ឃុំ សង្កាត់នឹងទទួលបាននូវនិតិវិធីបន្ថែម ឬក៏ថ្មីៗទៀត ដល់ លោក លោកស្រី អ.ក.ន.ក ឃុំ សង្កាត់ និងបានអនុវត្តន៍ទៅលើគម្រោងរបស់ ឃុំ សង្កាត់ ជួយដល់អ្នករងគ្រោះ និងងាយរងគ្រោះ ឱ្យបានកាន់តែល្អប្រសើរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។