ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ÷អ្វីទាំងអស់ដែលជាការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល និងរូបខ្ញុំផ្ទាល់

(ភ្នំពេញ) : ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ធសភា និងជាប្រធាសហភាពសហព័ន្ធយុវជនកម្ពុជា អ្វីទាំងអស់ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងរូបខ្ញុំផ្ទាល់ក្នុងនាមជាប្រធានដឹកនាំប្រតិភូ ជាពិិសេសលើការងារសម្របសម្រួល ផ្តល់នូវភាពកក់ក្តៅតាមរយៈការទទួលជួបលើកទឹកចិត្ត ការផ្តល់ជាប្រាក់ហោប៉ៅ ការសម្រួលផ្តល់នូវជើងយន្តហោះពិសេស និងការជំរុញការចាក់វ៉ាក់សាំងជូនដល់ប្រតិភូ កីឡាករ កីឡាការិនី នាពេលកន្លងមកនេះ គឺដើម្បីអនុញ្ញាតឱ្យពួកគាត់អាចផ្តោតទាំងកាយទាំងចិត្ត ស្មារតី ក្នុងការហ្វឹកហាត់តាមវិញ្ញាសារនីមួយៗ ក៏ដូចជាត្រៀមខ្លួនគ្រប់ជ្រុងជ្រោយក្នុងការសម្រេចឱ្យបាននូវជោគជ័យជាសមិទ្ធផលថ្មីបន្ថែមជូនជាតិមាតុភូមិរបស់យើង។

ជាមួយនឹងស្មារតីនៃការខិតខំប្រឹងប្រែង ពុះពារ ហ្វឹកហាត់ និងការចូលរួមក្នុងការប្រកួតតំណាងអោយកម្ពុជា របស់បងប្អូនអត្តពលិក សម្រាប់ខ្ញុំផ្ទាល់គ្នាអ្វីក្រៅពីការគាំទ្រ សហការ ផ្តល់នូវការជឿជាក់ និងរួមដំណើរបន្តជាមួយគ្នា ដើម្បីទទួលបានជោគជ័យ នាំមកនូវមោទនភាពសម្រាប់ជាតិរបស់យើង។ សូមជូនពរឱ្យដំណើររបស់ប្រតិភូ កីឡាករ កីឡាការិនីកម្ពុជា ប្រកបដោយភាពរលូន និងសុខសុវត្ថិភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។