ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ា សួរ វីរៈ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា (មួយពាន់ដុល្លាអាមេរិក)ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ចាប់ពីថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា $១,០០០ (មួយពាន់ដុល្លាអាមេរិក)ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ ឯកឧត្តមឧកញ៉ា សួរ វីរៈ និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។