ព័ត៌មានជាតិ

ស្ត្រីជើងខ្លាំងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ឋ័គម្រាមកំហែងនឹងឆបោកថ្នាក់ដឹកនាំ អយ្យការនឹង តុលាការ!

(ព្រះវិហារ) : កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២
លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត
នឹងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សហ
ការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការ
ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ចាន់រ៉ា អាយុ23ឆ្នាំ រស់
នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត
ព្រះវិហារ ពាក់ពន្ឋ័ករណីឆរបោកនឹងគម្រាមកំហែង
ថ្នាក់ដឹកនាំអយ្យការនឹងតុលាការ រួមទាំងមេសឹករង
ខេត្តព្រះវិហារ ។

លោក វុធ សាវី បានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ទី សុវណ្ណថាល់
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ រូបលោ
កបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើ បានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ នួន ចាន់រ៉ា ពាក់ពន្ឋ័បទឆរ
បោក កំហែងយក នឹងបទគម្រាមសម្លុតកុំអោយដាក់
ពាក្យបណ្តឹងឬដកពាក្យបណ្តឹង ជាបទល្មើសព្រហ្ម
ទណ្ឌ័ដែលមានចែងក្នុងមាត្រា ៦៣;៣៦៤,៣៧៧,
៣៧៨នឹងមាត្រា៥២៧កថខណ្ឌ័១នៃក្រមព្រហ្មទណ្ឌ័
ដោយបុគ្គលខាងលើបានយករូបថតថ្នាក់ដឹកនាំស្ថា
បន័អយ្យការនឹងតុលា ជាច្រើនខេត្តក៍ដូចជាមេទាហា
នតំបន់សឹករងព្រះវិហារ ដើម្បីបង្កើត accounnt
Fake ( Telegram )ដើម្បីឆបោកគេនឹងសម្លុតគំ
រាមគេអោយវេលុយអោយខ្លួននឹងគំរាមអោយគេដក
ពាក្យបណ្តឹងចេញ លោក វុធ សាវី បានអំពាវនាវដល់
បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមមេតាប្រុងប្រ
យន្ន័ចាញ់បោកជនខិលខួចមួយចំនួន តាមប្រពន្ឋ័ទំនាក់ទំនងសង្គម បើមានដូចករណីខាងលើ សូមមកដាក់
ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយមានវិធានការច្បាប់

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។