ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង ក្នុងក្រុងព្រៃវែង

(ព្រៃវៃង) :នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

អគាររដ្ឋបាលថ្មី របស់មន្ទីររ៉ែ និងថាមពលដែលសម្ពោធនាពេលនេះ គឺមានទំហំ២០ម៉ែត្រx១០ម៉ែត្រ កំពស់២ជាន់ បន្ទប់ធ្វើការចំនួន ៨បន្ទប់ សាលប្រជុំ១ កន្លែងទទួលភ្ញៀវ១ និងបន្ទប់ទឹកចំនួន៣ ដោយបានបំពាក់ម៉ាសុីនត្រជាក់ និងគ្រឿងសង្ហារឹមរួចរាល់ ជាមួយនឹងចំណតរថយន្តចំនួន៨ នៅខាងក្រោមអគារផងដែរ។

default

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។