ព័ត៌មានជាតិ

នាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យចំនួន២គ្រួសារ នៅភូមិត្រពាំងឈូក

(កំពង់ចាម) ÷ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោក បាន ស្រេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងលោកស្រី ប៊ុន គន្ថា អភិបាលរងស្រុក បានអមដំណើរ លោកជំទាវ កុល ធារិន , លោកជំទាវ ខុង ស៊ុនអេង ,លោកជំទាវ ស្រី គឹមឆយ តំណាងរាស្ត្រមណ្ឌលកំពង់ចាម , លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកក្រហមខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរ សុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌របស់ សាខា និងអនុសាខាកាកបាទក្រហមខេត្តនិងស្រុក ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន២គ្រួសារ នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងមួយគ្រួសារៗ ទទួលបាន:

១.អំណោយរបស់លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ចាមរួមមានៈ
– អង្ករ ២៥kg
-ទឹកសុទ្ធ១កេះ , ទឹកស៊ីអុីវ១យួរ,ទឹកត្រី១យួរ, មី១កេះ , ប្រេងឆា១ដប ,ត្រីខ១០កំប៉ុង អំបិល១kg ,ស្ករស១kg,ក្រមា១,មុង១,សាប៊ូ១ថង់
-ថវិកា ៥០០,០០០រៀល ។

ទី២.អំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម
-អង្ករ ៥០kg
-ទឹកស៊ីអុីវ១យួរ,ទឹកត្រី១យួរ, មី១កេះ , ត្រីខ១០កំប៉ុង,ឃីត១កញ្ចប់,
សម្ភារៈផ្ទះបាយ១សម្រាប់ , សម្ភារៈដំណេក ១សម្រាប់
-ថវិកា ១,០០០,០០០រៀល ។

ទី៣.អំណោយរបស់អនុសាខាកាកបាទក្រហមស្រុក
-អង្ករ ៥០kg
-ទឹកស៊ីអុីវ១យួរ,ទឹកត្រី១យួរ, មី១កេះ , ត្រីខ១០កំប៉ុង,ឃីត១កញ្ចប់,
សម្ភារៈផ្ទះបាយ១សម្រាប់ , សម្ភារៈដំណេក ១សម្រាប់
-ថវិកា ១០០,០០០រៀល ។

ក្នុងឪកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានចែកជូនសំលៀកបំពាក់កុមារ ចំនួន៥០កំផ្លេ ជូនឪពុកម្តាយនិងកុមារនៅទីនោះ និងលោកជំទាវ កុល ធារិន បានឧបត្ថម្ភថវិកាជូនប្រជាការពារ ចំនួន៧នាក់ ក្នុងមួយនាក់ៗថវិកា ១០,០០០រៀល ផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។