ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងជួបបញ្ហាដោយប្រជាពលរដ្ឋកាត់របងលួស ដើម្បីដឹកគោឆ្លងកាត់

(​ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​បាន​កំពុង​ជួប​បញ្ហា​ដោយសារ​មាន​ប្រជាជន​មួយ​ចំនួន​បាន​លួច​កាត់​រ​បង​លួស ​នៅ​កន្លែង​មួយ​ចំនួន​ដែល​ដាក់​ការពារ ដើម្បី​ដឹកគោ​ឆ្លងកាត់​នៅ​លើ​ផ្លូវ​នេះ ។ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ក្រុងព្រះសីហនុ​នេះ​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង នៅ​ខែតុលា ឆ្នាំ​២០២២​ខាង​មុខ​នេះ ដោយ​មិន​យក​ថ្លៃ​សេវា​រយៈពេល​១​ខែ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះ​សីហ​នុ​បាន​កំពុង​ជួប​ប្រទះ​បញ្ហា​មួយ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​កាត់​របង​លួស​នៅ​តាម​ដងផ្លូវ ដើម្បី​គាត់​ដឹក គោ​ឆ្លងកាត់​ផ្លូវ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។

ឯកឧ្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ស្នើ​ឱ្យ​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អប់រំ និង​ហាមឃាត់​ប្រជាពលរដ្ឋ​កុំឱ្យ​កាត់​លួស​របង​តាម​ដងផ្លូវ​ល្បឿន​លឿន​ជា​បន្ត​ទៀត ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ យើង​មានរ​បងសំណាញ់​៤០​ម៉ែត្រ​សងខាង ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​កាត់​របង​លួស នៅ​តាម​ដងផ្លូវ ដើម្បី​គាត់​ដឹកគោ​ឆ្លងកាត់​ផ្លូវ ។ ខ្ញុំ​សូម​ស្នើ​ឱ្យ​សម្តេច​ក្រ ឡា​ហោម ជួយ​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​អប់រំ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​កាត់​លួស​របង នៅ​តាម​ដងផ្លូវ​ជា​បន្ត​ទៀត ព្រោះថា របង​លួស​នេះ ដើម្បី​ឃាំង​កុំឱ្យ​សព្វ​ពាហៈនៈ​ផ្សេង​ៗ​ដើរ​ឆ្លងកាត់​ការពារ​ដល់​សុវត្ថិភាព អ្នកបើកបរ​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​»​។
បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ឱ្យ​បាន​កាន់តែ​ច្បាស់ ងាយស្រួល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នេះ និង​បញ្ជៀ​ស​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក្រសួង​បាន​ត្រៀម​ស្ប៉ត​អប់រំ​ចំនួន​៥ ហើយ​ខាង​ក្រុមហ៊ុន​មាន​បំពាក់​កាមេរ៉ា នៅ​ទីបញ្ជាការ​រួម​មួយ​ដែល​អាច​មើលឃើញ​នៅ​តាម​ដងផ្លូវ​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​ងាយស្រួល​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ​អាច​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។
ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ថា ម្យ៉ាងទៀត ក្រសួង​ក៏​កំពុង​សហការ​ជាមួយ​ខាង​ក្រុមហ៊ុន ដើម្បី​រក​វិធីសាស្ត្រ​យ៉ាងណា​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ពេល​គាត់​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​មាន​រថយន្ត​សង្គ្រោះ​ពេល​រថយន្ត​ខូច​មាន​ជាង​ជួសជុល ។

ខាង​អគ្គស្នងការ​នគរបាល​ជាតិ មាន​៣​នាក់​ដាក់​ប្រចាំការ នៅ​កន្លែង ត្រួតពិនិត្យ​កាមេរ៉ា ដើម្បី​ធ្វើការ​សហការ​ជាមួយ​ខាង​ក្រុមហ៊ុន ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ទិញ​បំពាក់​កា​ម៉ា​រ៉ា នៅ​តាម​ដងផ្លូវ​ផង​ដែរ ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នកបើកបរ​នៅ លើ​ផ្លូវ​នេះ​ផង​ដែរ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។