ព័ត៌មានជាតិ

នាំយកអំណោយមនុស្សធម៌ជូនដល់អ្នកគ្រូ កែវ សោភ័ណ្ណ អាយុ ៧១ឆ្នាំ អតីតគ្រូបង្រៀននៅវិទ្យាល័យព្រះអង្គឌួង ដែលមានជីវភាពក្រីក្រខ្វះខាត ក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ នាំយកអំណោយមនុស្សធម៌ជូនដល់អ្នកគ្រូ កែវ សោភ័ណ្ណ អាយុ ៧១ឆ្នាំ អតីតគ្រូបង្រៀននៅវិទ្យាល័យព្រះអង្គឌួង ដែលមានជីវភាពក្រីក្រខ្វះខាត នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង  នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយក្រុមការងារអនុសាខាក្រុងព្រៃវែង ទីប្រឹក្សាយុវជន និងយុវជនកក្រកវិទ្យាល័យព្រះអង្គឌួង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកគ្រូ កែវ សោភ័ណ្ណ អាយុ ៧១ឆ្នាំ អតីតគ្រូបង្រៀននៅវិទ្យាល័យព្រះអង្គឌួង ដែលមានជីវភាពក្រីក្រខ្វះខាត នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារុង) មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ៣០០,០០០រៀល។ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០រៀល។

អនុសាខាក្រុងព្រៃវែង បានផ្តល់សម្ភារៈបន្ថែមរួមមាន មី ១កេស ត្រី ខ ១យួរ ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ទឹកស៊ីវអ៉ីវ ១យួរ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥០,០០០រៀល។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។