ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៦  ខែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីរៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ (A) នៃរដ្ឋបាលសាលាខេត្តព្រៃវែង។

ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ ប្រធាន​ក្រុមការងារចុះមូលដ្ឋានក្រុង​-ស្រុក​ទាំង១៣ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​ខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក និងប្រធានក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។