ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត បើកកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ

(ព្រៃវែង) ៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃអភិបាលខេត្តព្រៃវែង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំពហុបំណង(B) សាលាខេត្តខេត្តព្រៃវែង ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង១៣ នាយកទីចាត់ការសាលាខេត្ត ប្រធានការិយាល័យចំណុះទីចាត់ការហិរញ្ញាវត្ថុសាលាខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក គណៈប្រតិភូអមដំណើរ និងមន្រ្តីពាក់ព័ន្ធ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។