(ភ្នំពេញ) ៖ បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
Related Articles
ឯកឧត្តម វេង សាខុន និងសហការីបានអញ្ជើញមកជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត
Posted on Author rsn
ឈានចូលដល់ថ្ងៃទី៣ សម្រាប់ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្ […]
ការពារប្រសើរជាងព្យាបាល! នគរបាលខេត្តព្រៃវែងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ
Posted on Author admin
ខេត្តព្រៃវែង៖ កម្លាំងជំនាញ នៃការិយាល័យបង្ការ និងពន្លត់អ […]
រដ្ធមន្ដ្រី វេង សាខុន ” ភាពជោគជ័យរបស់សហគមន៍កសិកម្មសំបូរមានជ័យក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើ ហូបផ្លែ “
Posted on Author rsn
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តម វេង សាខុន រដ្ធមន្ដ្ […]