ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ភ្នំពេញ) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់

១. ឯកឧត្តម​ សៅ​ សៀប​ និងលោកជំទាវ​ ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល(មួយលា
នរៀលគត់)

២. ​ លោក​ ថេរ​ សុរិទ្ធីយ៉ា​ និងលោកស្រី​ ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល​

៣. លោកជំទាវ​ ប៉ោ​ វណ្ណេត​ ដែលបានឧបត្ថម្ភថវិកាចំនួន១០០$(មួយរយដុល្លាអាមេរិកគត់)

៤. លោក​ ឡោក​ តាយ​ និងលោកស្រី​ ដែលបានឧបត្ថម្ភថវិកាចំនួន$១០០(មួយរយដុល្លាអាមេរិកគត់)

៥. លោក​ ថេរ​ សុវត្ថា​ និងលោកស្រី​ ដែលបានឧបត្ថម្ភថវិកាចំនួន $១០០(មួយរយដុល្លាអាមេរិកគត់)

៦. លោក​ ហៀន​ សុប៉ូលីន​ និងលោកស្រី ​ដែលបានឧបត្ថម្ភថវិកាចំនួន $១០០(មួយរយដុល្លាអាមេរិកគត់)

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សូមជូនពរដល់ ឯកឧត្តម​ សៅ​ សៀប​ និងលោកជំទាវ​,លោក​ ថេរ​ សុរិទ្ធីយ៉ា​ និងលោកស្រី​ ,លោកជំទាវ​ ប៉ោ​ វណ្ណេត​,លោក​ ឡោក​ តាយ​ និងលោកស្រី,លោក​ ថេរ​ សុវត្ថា​ និងលោកស្រី​,លោក​ ហៀន​ សុប៉ូលីន​ និងលោកស្រី​ និងក្រុមគ្រួសារ ព្រមទាំងសហការី ជូបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។