ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ក្រោយល្បួងនារីជាបុគ្គលិកអនាម័យអោយកោសខ្យល់អោយ ហើយចា.ប់រំលោភបានសម្រេច!

(កណ្ដាល)៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាក់ទិនករណី រំលោភសេពសន្ថវ: បុគ្គលិកអនាម័យ ដោយល្បួងនាង ឡើងទៅបន្ទប់ស្នាក់នៅ អោយជួយកោសខ្យល់ រួចធ្វវើសកម្មភាព កាលពីវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ នៅក្រុមហ៊ុនជីនយ៉ុន មានទីលំនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ ស្នាក់នៅក្នុងក្រុមហ៊ុនជីនយ៉ុន នៅភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ វត្ថុតាងមាន ៖ ១.ខោខ្លីពណ៌ខ្មៅ ០១ ២.កម្រាលពូក ពណ៌ផ្ទៃមេឃ០១ ៣.ប្រេងក្រឡាតាប៉ិ០១ ៤.ទូរស័ព្ទ Redmi ពណ៌ខ្មៅ០១ និងទូរស័ព្ទ Samsung ពណ៌ស០១ របស់ជនសង្ស័យ ។
មុនកើតហេតុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យក៏បានឆាត លេងតាមតេឡេក្រាម ជាមួយនារីរងគ្រោះ ចំណែកនារីរងគ្រោះ ក៏បានឆាតខ្ចីលុយជនសង្ស័យ ចំនួន ១០ដុល្លារ ក៏បានឲ្យនារីខាងលើ ឡើងមកយកលុយ នៅបន្ទប់របស់ខ្លួននៅជាន់ទី៤ លេខបន្ទប់៤០២៦ ។ ពេលនារីរងគ្រោះមកដល់ ជនសង្ស័យ ក៏បានប្រើនាងឲ្យជួយកោសខ្យល់ រួចហើយ ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច។ ជនរងគ្រោះក៏បានស្លៀកពាក់ ចុះមកខាងក្រោមដើម្បីធ្វើការវិញ។ ពេលទៅដល់ផ្ទះ ជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយនាង និងបានដាក់ពាក្យប្ដឹង ហើយបន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។