ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៨នាក់​ (ជាសះស្បើយចំនួន៤០នាក់) និងស្លាប់ចំនួន ១នាក់!

(ព្រៃវែង)នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៨នាក់​ (ជាសះស្បើយចំនួន៤០នាក់) និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ មកពីខេត្តកណ្ដាល និងមកពីខេត្តក្បូងឃ្មុំដូចខាងក្រោម

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ​៧នាក់
៣-ស្រុកកញ្ជ្រៀច ចំនួន ៤នាក់
៤- ស្រុកបាភ្នំ ចំនួន ៣នាក់
៥- ស្រុកព្រះស្ដេច ចំនួន ២នាក់
៦- ស្រុកពាមរក៍ ចំនួន ២នាក់
៧- ស្រុកពារាំង ចំនួន ១នាក់
៨- ស្រុកកំចាយមារ ចំនួន ១នាក់
៩- ស្រុកកំពង់ត្របែក ចំនួន ១នាក់
១០-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១១-មកពីខេត្តកណ្ដាល ចំនួន ៣នាក់
១២-មកពីខេត្តត្បូងឃ្មុំ ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងមូលដ្ឋានរបស់ពួកគាត់។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។