ព័ត៌មានជាតិ

ឈ្នួញនៅតែបន្តដឹកជញ្ជូនឈើចាស់វស្សាឈ្មោះ”យាយកៅសិប”យប់ថ្ងៃទី១៨ ក្រោមខ្សែភ្នែករបស់មន្ដ្រីសង្កាត់រដ្ធបាលព្រៃឈើនិងមន្ដ្រីជំនាញ!

#ស្រុកស្នួលខេត្តក្រចេះ បើយោងតាមបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានតាមផ្ដិតយករូបភាពនៃសកម្មភាពក្រុមរថយន្តសាំយ៉ុងដឹកបទល្មើសព្រៃឈើបន្តបានយ៉ាងរលូនដោយមិនរំខាន់ពីមន្ដ្រីសង្កាត់រដ្ធបាលព្រៃឈើ និងមន្ដ្រីជំនាញ..!។

👊 ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេតែងសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះ ប្រហែលជាមានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីសមត្ថកិច្ចធំៗក្នុងស្រុកស្នួល ហើយមើលទៅ.! ទើបពុំមានការទប់ស្កាត់និងបង្ក្រាប ជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសបានចិត្តហើយធ្វើសកម្មភាពយ៉ាងគឃ្លើបែបនេះ ..!

👉🏿ជាក់ស្ដែង: នៅយប់ថ្ងៃទី ១៨ កុម្ភះ ឆ្នាំ ២០២៤នេះក្រុមបងប្អូនអ្នកសាព័ត៌មានជាច្រើនអង្គភាព បានប្រទះឃើញក្បួនរថយន្តសាំយ៉ុងដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រុមយាយ 90 (យាយកៅសិប)បានដឹកជញ្ជូនបទល្មើសចេញពីចំណុច ស្ពានដែក ១១៥ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្ដក្រចេះ ភ្លាមនោះ ដោយឃើញសកម្មភាពក្រុមឈ្មួញកំពុងតែធ្វើចរាចរណ៍ដោយមិនកោចញញើតពីសំណាក់មន្ត្រីអនុវត្តច្បាប់ បងប្អូនអ្នកសារព័ត៌មានក៍បានខលទៅលោក សីហា គណៈបញ្ជាការឯកភាពស្រុកស្នួល ជាច្រើនដងតែគាត់បានបិទទូរសព្ទ បន្ទាប់មកក៏បានខលទៅប៉េអឹមផ្ទៃប្រទេស រហស្សនាម ហៅ (បង 15) ជាច្រើនដងដែរគាត់ក៏មិនលើកទូរសព្ទទៀត ជាចុងក្រោយក្រុមការងារបងប្អូនអ្នកសាព័ត៌មាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសំណូមពរ ឯកឧត្តម សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយមានវិធានការទៅដល់មន្ត្រីក្រោមឱវាទផងទាន។

ដោយមើលឃើញពីភាពអសកម្មរបស់មន្ត្រីសង្កាត់រដ្ធបាលព្រៃឈើ និងសមត្ថកិច្ចមួយចំនួនតូច ដែលមានតួនាទីធ្វើការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗក្នុងដែនគ្រប់គ្រងរបស់ខ្លួន! ហើយបែរជាបណ្ដែតបណ្ដោយឲ្យក្រុមរកស៊ីបទល្មើសព្រៃឈើធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តបែបនេះ(ជាពិសេស) មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងស្នាក់ការកងរាជអាវុធហត្ថតាមបណ្ដោយដងផ្លូវជាតិ ទាំងនោះប្រហែលជាត្រូវថ្នាំសណ្តំហើយមើលទៅ? ទើបបណ្ដោយឱ្យរថយន្តសាំយ៉ុងជាច្រើនគ្រឿង សម្រុកដឹកឈើ ធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ ៧.A .ឆ្លងកាត់ស្រុកស្នួល កាត់ស្នាក់ការទៅយ៉ាងរលូន និងដាក់បន្តទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រៃវែង ជាដើម ។

😇ចម្ងល់ពលរដ្ឋថាតើ មន្ដ្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ ប្រហែលជាបានទទួលបានលាភសក្ការៈ ពីក្រុមឈ្មួញហើយមើលទៅ..! បានជាបញ្ហាទាំងនេះអស់លោកធ្វើមិនដឹងមិនឮបែបនេះទៅវិញ ..! ហើយនាពេលកន្លងមក បើទោះបីជា គណៈបញ្ជាការឯកភាពខេត្ត និងគណៈបញ្ជាការឯកភាពស្រុកនីមួយៗ បានធ្វើការប្រជុំម្ដងៗ ឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត តែងតែដាស់តឿនក្រើនរំលឹក ទៅដល់មន្ត្រី ក្រោមឱវាទឲ្យធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ បណ្ដាស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់រូបភាព។ តែផ្ទុយទៅវិញ មន្ត្រីទាំងអស់នោះបានយកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ទៅជាន់ឈ្លីហើយទ្រាប់គូទអង្គុយទៀតហើយមើលទៅ…!។

😍ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គេហទំព័រយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះដោយពុំមែនចេតនាណាមួយរិះគន់ដើម្បីជាន់ពន្លិចនោះទេ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។