ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឯម កុសល ÷ប៉ុន្មាន​ថ្ងៃ​នេះ​ អាកាសធាតុ​ប្រែប្រួល​ ផ្អែក​លេីកក្ដាសុខភាព​ជារឿងសំខាន់ណាស់​ ដែលត្រូវតាមដានជាប់ជាប្រចាំ​ វិធានការ​សុខាភិបាល​ ក៏ត្រូវ​អនុវត្ត​ឲ្យ​បាន​ភ្ជាប់ភ្ជួន​

(កំពង់ចាម) ព្រឹកនេះ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មុនចូលរួមកិច្ចប្រជុំទទួលផែនការចាំបាច់មួយចំនួនពី​គណៈបញ្ជាការឯកភាពខេត្ត​ ខ្ញុំ​បានធ្វេីតេស្ដរហ័ស​រកមេរោគកូវីដ-១៩​ ជាលទ្ធផល​អវិជ្ជមាន​ ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល សូមជូនពរ​ បងប្អូន​ ទាំងអស់គ្នា​ មានសុខភាពល្អ​ ចៀសផុតពីរោគាចង្រៃ​ និងសូមអនុវត្តវិធានការសុខាភិបាល​ ពិសេស​វិធានការ​ បីកុំ​ បីការពារ​ ដេីម្បីទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺដ៏កាចសាហាវនេះ​ យេីងអាចភ្លេច​ កូវីដ​-១៩ តែកូវីដ-១៩​ មិនភ្លេចយេីងទេ​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។