ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ​វឌ្ឍនភាពការងារ​របស់លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៣

(សៀមរាប) ៖នៅថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៣​ នៅបន្ទប់ប្រជុំលេខ១សាលាខេត្តបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​វឌ្ឍនភាពការងារ​របស់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៣​ ក្រោមការដឹកនាំរបស់លោក​ លី​ វណ្ណៈ​ នាយករដ្ឋបាលសាលាខេត្ត​ និងជាប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៣​ ដោយមានការចូលរួមពីលោក​ លោកស្រី​ អនុប្រធាន​ សមាជិក​ សមាជិកា​លេខាធិការដ្ឋាន​។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានារួចមក​ លោក​ លី​ វណ្ណៈ​ បានណែនាំដល់អនុគណៈកម្មការទាំងអស់ត្រូវរៀបចំរបាយការណ៍​ ប្លង់រួម​ ប្លង់ទីតាំងកន្លែងប្រារព្ធពិធីនីមួយៗ​ និងការរៀបចំតុបតែលម្អ​នៅកន្លែងសំខាន់ៗក្នុងក្រុង​ ដេីម្បីរាយការណ៍ជូនដល់អង្គប្រជុំរបស់គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៣​ ដែលនឹងរៀបចំកិច្ចប្រជុំនាពេលខាមុខនេះ។

សមបញ្ជាក់ថា​ ការរៀបចំ​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកឆ្នាំ២០២៣​នេះ​ នឹងរៀបចំតាមបណ្តោយស្ទឹងសៀមរាបចាប់ពីចំណុចស្ពានថ្មអតីតមន្ទីរទេចរណ៍រហូតដល់ស្ពានអាងក្រពេី​ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ​ ដោយមានការរៀបចំតាំងពិព័ណ៌​ ការប្រគុំតន្ត្រី​ អុំទូកខ្នាតតូច​ ផ្សារបណ្តែតទឹក​ ជិះទូកលេងកំសាន្ត​ និងគុណខ្មែរ​ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។