ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាសលេខ ០៨៩ និង ០៣០ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី អចលនវត្ថុ

(បន្ទាយមានជ័យ)  :នៅសាលាខេត្តបន្ទាយមានជ័យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២ បានបើកនៃកិច្ចប្រជុំ ផ្សព្វផ្សាយប្រកាសលេខសូន្យ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រកាសលេខ ០៣០ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ពីរស្ដីពីការគ្រប់គ្រង អាជីវកម្មទទួលបញ្ចាំ និងទទួល ប្រតិភោគ ដោយអនុប្បទាន។

លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យមាន ការអាក់ខាន ក្នុងការផ្សព្វផ្សាយសេចក្ដីប្រកាសនេះ ដូចនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការផ្សព្វផ្សាយប្រកាសលេខ០៨៩ និងប្រកាស ០៣០ ដល់អាជីវករដែល បេីក អាជីវកម្មឲ្យមានច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណឲ្យបានគ្រប់គ្រប់គ្នាក្នុងនោះមន្ត្រីយើងបានធ្វើការចុះស្រង់ទិន្នន័យអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍បានពុំមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដីលិខិតអនុញ្ញាតអាជីវកម្មនិងអាជ្ញាប័ណ្ណសម្រាប់ក្រុងប៉ោយប៉ែតមានចំនួន១០ នាក់ក្រុងសិរី មានចំនួន៣៦ នាក់ ស្រុកព្រះនេត្រព្រះមានចំនួន២ នាក់និងស្រុកម៉ាឡៃមាន ចំនួន១២ នាក់ទាំងអស់នេះពុំទាន់មានច្បាប់ត្រឹមត្រូវដូចនេះសូមធ្វើការទំនាក់ទំនងជាមួយមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តជារៀងរាល់ម៉ោងធ្វើការ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង
លោកជូ វណ្ណៈអគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំបានមានប្រសាសន៍ថាប្រកាសលេខ០៨៩ និងប្រកាស០៣០ ថ្ងៃនេះ គឺបានបង្កើតឡើងដើម្បីពង្រឹងការងារគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដែលនេះបង្ហាញអំពីការគិតគូរឲ្យហ្មត់ចត់និងយកចិត្តទុកដាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្រប ទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មទៅជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពនៃការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃតម្រូវការដីធ្លី លំនៅឋានជាលក្ខណៈអាជីវកម្មមានដូចជាការសាងសង់បុរីផ្ទះល្វែងខុនដូនិងពុះដីលក់ជាដើម។

ក្នុងនាមរដ្ឋបាលខេត្ដ លោកអ៊ុ រាត្រី យល់ឃើញថាកិច្ចប្រជុំផ្សព្វផ្សាយនេះមានសារៈសំខាន់និងផ្តល់នូវប្រយោជន៍ជាច្រើនដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធពិសេសបងប្អូនអាជីវករ អ្នកអភិវឌ្ឍន៍អចលវត្ថុ អ្នកទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទានឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិធាននីតិវិធីលក្ខខណ្ឌនិងរបៀបរបបក្នុងការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មលំនៅឋានអាជីវកម្មទទួលបញ្ចាំនិងទទួលស្គាល់ជាភោគដោយអនុប្បទានពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក៏ដូចជា កម្រិតនៃការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធ្វើ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។