ព័ត៌មានជាតិ

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីចាត់ការថ្មីចំនួន០១ខ្នង កម្ពស់២ជាន់មាន១៥ បន្ទប់

ព្រឹកថ្ងៃអង្គារ ០៧រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីចាត់ការថ្មីចំនួន០១ខ្នង កម្ពស់២ជាន់មាន១៥ បន្ទប់ដែលជាអំណោយកសាងដោយលោកឧកញ៉ាលៀង ផន និងលោកជំទាវឈឹម ណារី ស្ថិតនៅក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនពាន់នាក់ផងដែរ … ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។