ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា គឺជាការបំផ្លាញផលប្រយោជន៍កម្មករ

(កណ្ដាល) ៖ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេបក្សប្រឆាំង តែងតែធ្វើការការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា ដែលប្រការនេះគឺជាការបំផ្លាញផលប្រយោជន៍កម្មករផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។