ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តដឹកនាំ ក្រុមការងារបន្តចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែ ប្រវែង ១៦៦០ម៉ែត្រ ទទឹង៧ម៉ែត ក្នុងស្រុកស្ទឹងត្រង់

បន្ទាប់ពីអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវបេតុងនៅសង្កាត់បឹងកុក នៅរសៀលថ្ងៃទី១៨ ខែឆ្នាំដដែល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម បានដឹកនាំ ក្រុមការងារបន្តចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែ ប្រវែង ១៦៦០ម៉ែត្រ ទទឹង៧ម៉ែត ស្ថិតនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ និងពិនិត្យវឌ្ឍនភាពនៃការកសាងរង្វង់មូលក្រុមហ៊ុនចំការកៅស៊ូ បឹងកេត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចការកសាងរួចរាល់ ១០០ភាគរយ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។