ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា ហេង ពុធ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែតុលា

(កំពង់ចាម) :នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរស្រុកស្ទឹងត្រង់ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា ហេង ពុធ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដោយជរាពាធ ស្ថិតនៅភូមិ អូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

សូមបញ្ជាក់ថា លោកយាយឧបាសិកា ហេង ពុធ ត្រូវជាម្តាយក្មេករបស់លោក សួន ឌី មន្ត្រីចូលនិវត្តន៍ នៃសាលាខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។