ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្នុងមូលដ្ឋាន

(ខេត្តព្រៃវែង) រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៣ រួមមាន: ស្រុកពាមជរ ចំនួន៤នាក់ ស្រុកពារាំង ចំនួន៥នាក់ និងស្រុកមេសាង ចំនួន២នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១១នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។