ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធី ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាល ចុះជួយស្រុកបាធាយ!

(កំពង់ចាម) :នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងសហការី សហការជាមួយក្រុមការងារជនបង្គោលយុវជន គណបក្សថ្នាក់កណ្ដាល អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធី ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាល ចុះជួយស្រុកបាធាយ និងក្រុមការងារសកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សស្រុកបាធាយ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។