ព័ត៌មានជាតិ

រដ្ធបាលខេត្ត រៀបចំពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ តាំងពិព័រណ៍​ “ភូមិមួយផលិតផលមួយ​” ខេត្តកំពង់ចាម ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមរួមក្នុងពិធីក្រុង​ពាលីសុំម្ចាស់ទឹក​ ម្ចាស់ដី​ តាមជួយថែរក្សាការពារ ក្នុងពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ តាំងពិព័រណ៍​ “ភូមិមួយផលិតផលមួយ​” ខេត្តកំពង់ចាម ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ថា ទូកដែលនឹងមកចូលរួមប្រណាំង សរុប ចំនួន ៤៥ទូក ក្នុងនោះមានទូក ង និងទូកខ្នាតអន្តរជាតិ ។ ពិធីអ៊ុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច ខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។ ដោយឡែកចំពោះការដាក់តាំងពិព័រណ៌ និងការប្រគំតន្ត្រីខ្នាតធំ និងចាប់ដំណើរការពីរសៀលថ្ងៃទី៩ នេះតទៅ រហូតដល់ថ្ងៃទី១១ ខែតុលា នៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។