ព័ត៌មានជាតិ

អភិបាលខេតព្រៃវែង ឯកឧត្តម ជា សុមេធី ៖បង្កេីតម្លប់បៃតងក្រោមម្លប់សន្តិភាព​ !

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៣  ខែកក្ដដា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ​ ផេង​ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្ដម​ ហុឺ ប៉ាវី​ ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកព្រះស្តេច ​បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យ “រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៣” ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅវត្តកំពង់សាលា ភូមិកំពង់សាលា ឃុំរំចេក ស្រុកព្រះស្តេច ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ និងយុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស ជាច្រើនកុះករផងដែរ។

ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្ដើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម “ONE TOURIST ONE TREE”។

បរិស្ថានបៃតងដេីម្បីទាំងអស់គ្នា​ ទាំងអស់គ្នាដេីម្បីបរិស្ថានបៃតង!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។