ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំខ្នុរដំបង ចំនួន ៤០០នាក់

ឈានចូលកម្មវិធីទី៣ ក្នុងស្រុកជើងព្រៃ នៅរសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំខ្នុរដំបង ចំនួន ៤០០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តខ្នុរដំបង។

សម្រាប់កម្មវិធីទី៣ ខ្លឹមសារនៃការសំណេះសំណាលជាមួយបងប្អូនឃុំខ្នុរដំបង ដូចកម្មវិធីទី១-២ ដែរជារួម និងដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីនៅរសៀលថ្ងៃនេះ បានជម្រាបជូនប្រជាពលរដ្ឋបានយល់ដឹងអំពីបច្ចេកទេសទាក់ទងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលតម្រូវ ឲ្យយើងគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ បញ្ហាសំខាន់ៗ ដែលជាឧបសគ្គដល់ការនាំចេញ ក្នុងនោះកត្តាសំខាន់គឺវិបត្តិជាសកលនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែន។ តែទោះជាយ៉ាងណា ឯកឧត្តមសង្ឃឹម និងជឿជាក់ថាស្ថានភាពនេះនឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ តាមរយ:វិធានការសំខាន់ៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលយើងទើបចេញផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមបានណែនាំឲ្យបង ប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាព និងសេដ្ឋកិច្ចគ្រួសារ ដោយត្រូវយកឱកាសនេះ ខិតខំធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឲ្យជីវភាពគ្រួសារ “ទំហំដីរបស់គ្រួសារមិនរីកធំធាត់ទេ ប៉ុន្តែសមាជិកក្នុងគ្រួសារ ព្រមជាមួយតម្រូវក្នុងគ្រួសារចេះតែកើនឡើងជាបន្តបន្ទាប់”។ អញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ និងតាមឲ្យទាន់បរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។ បើយើងក្រហើយ កុំឲ្យក្រតកូន ត្រូវលើកទឹកចិត្តឲ្យកូន ចៅទៅសាលា សិក្សារៀន សូត្រគ្រប់បែប យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគេដើរចេញពីភាពល្ងង់ខ្លៅ និងក្រីក្រ “ភាពល្ងិតល្ងង់ នេះហើយដែលធ្វើឲ្យពួកគេក្រតជំនាន់ និងដើរចូល ឬប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ និងអំពើខុសច្បាប់ក្នុងសង្គម”។ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ យើងក៏មិនត្រូវភ្លេចខ្លួន បណ្តែតបណ្តោយឲ្យជំងឺនេះវិលត្រឡប់មកកាន់សហគមន៍យើងជាថ្មីម្តងទៀតឡើយ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូន នូវវិធានការដែលមានស្រាប់ និងត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។

ចុងបញ្ចប់បានជូនពរឲ្យបងប្អូនឃុំខ្នុរដំបង ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សម្រាប់រសៀលថ្ងៃនេះ ព្រះចៅអធិការវត្តខ្នុរដំបងបានទទួលប្រាក់ឧបត្ថម្ភ ៤លានរៀល មេឃុំ ១លានរៀល ក្រុមរៀបចំកម្មវិធី ១លានរៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។