ព័ត៌មានជាតិ

ក្រុមឈ្មួញលាតត្រដាងអំពើពុករលួយពេញបន្ទុករបស់មេគយចល័តតំបន់១ លោក អ៊ួន សុវណ្ណារ៉ា ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មួយរយៈចុងក្រោយនេះក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញនៅតាមបណ្ដាលខេត្តចូលទៅរាជធានីភ្នំពេញ បានលាតត្រដាងជាបន្តបន្ទាប់នូវអំពើពុករលួយរបស់មេគយចល័តតំបន់១ អ៊ួន សវណ្ណារ៉ា ប្រចាំរាជធានីភ្នំពេញ។ ក្រុមឈ្មួញបានបញ្ជាក់ថា ប្រមាណ១ខែចុងក្រោយនេះលោក អ៊ួន សុវណ្ណារ៉ា  មេគយចល័ត១ រាជធានីភ្នំពេញ ឈរជើងគាបយកលុយលនៅក្រោមតុពីពួកគាត់តាមអំពើចិត្ត។ លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា​ អាងខ្នងរឹងមាំងនៅពីក្រោយ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ ឬហៅថាមេគយចល័តតំបន់១ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល!។

តាមការអះអាងរបស់ក្រុមឈ្មួញបានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនាំចូលត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោកអ៊ួន សុវណ្ណារ៉ា គឺសម្រាប់រថយន្តសាំយ៉ុង ឬរថយន្តនីសាន់ត្រូវបង់ពី5ម៉ឺនរៀលដល់10ម៉ឺនរៀល។ រីឯឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ត្រូវលោក អ៊ួន សុវណ្ណារ៉ា គាបយកលុយតាមអំពើចិត្ត ហើយបើមិនព្រមបង់ទេនោះ នឹងត្រូវរើទំនិញទម្លាក់ចុះមិនខាន។ ក្នុងមួយថ្ងៃៗ លោក អ៊ួន សុវណ្ណារ៉ា និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើន ព្រោះឈ្មួញដឹកជញ្ជូនទំនិញចេញពីមកក្នុងរាជធានីភ្នំពេញ យ៉ាងគំហុក។

ប្រភពស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា  មេគយចល័តតំបន់១ នៅរាជធានីភ្នំពេញហ៊ានធ្វើអ្វីតាមតែអំពើរចិត្ត ។

ប្រភពពីមន្ដ្រីគយស្និទ្ធបានបង្ហើបឲ្យដឹងថា ដោយសារអាងខ្នងបង្អែកធំណាស់ ទើបលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក អ៊ួន សុវណ្ណា ត្រូវបានក្រុមឈ្មួញទាំងធំទាំងតូចបើកកកាយជាបន្តបន្ទាប់!។ ចំណែកឯលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យមេគយចល័តតំបន់១ លោក អ៊ួន សុវណ្ណារ៉ាឈរជើងនៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយពេញទំហឹង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។