ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ!

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងបានអញ្ជើញចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋជាង ៥,០០០នាក់ ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាព្រែកសំបួរ ភូមិព្រែកសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូអមដំណើរ ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលតែងតែយកចិត្តទុកដាក់ចុះពិនិត្យ និងព្យាបាលចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេស ក្នុងស្រុកពាមជរនាពេលនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរដល់ ឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូអមដំណេីរ ព្រមទាំងក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយ ជុំ :ចន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។