ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការដោះស្រាយបញ្ហាលំបាករបស់ប្រជាជន មិនមែនជាការកេងចំណេញនយោបាយនោះទេ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានសំណូមពរទៅដល់បណ្តាគណបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួន យោគយល់ដល់រាជរដ្ឋាភិបាល ដោយមិនត្រូវយកការដោះស្រាយបញ្ហាប្រជាជននេះ ទៅវាយប្រហាររដ្ឋាភិបាលចោទថាជាការកេងចំណេញនយោបាយនោះឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»នៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ និងបញ្ហាអតិផរណានេះ គឺជាការទទួលខុសត្រូវធំណាស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបញ្ហាទាំងនេះក៏មិនគួរត្រូវបានគេយកធ្វើជាអាវុធវាយប្រហារមកលើរាជរដ្ឋាភិបាលថាជាការកេងចំណេញនយោបាយនោះដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។