ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបន្តផ្តល់សាច់ប្រាក់គាំពារជីវភាពប្រជាពលរដ្ឋដែលកំពុងជួបក្នុងវិបត្តិសកលជំងឺកូវីដ១៩

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីម្សិលមិញមានសេចក្តីសម្រេចមួយស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារប្រជាជនរដ្ឋដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩ ការផ្តល់នេះ គឺដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាជនកុំធ្លាក់ចូលដល់បន្ទាត់ក្រីក្រី។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋ បានកើនឡើងដល់រាប់លានដុល្លា ដែលបានចែកជូនប្រជាពលរដ្ឋ ចំនួនជាង៦០ម៉ឺនគ្រួសារ ស្មើនឹងជាង ២លាននាក់ នេះជាចំនួនមួយដែលត្រូវចំណាយជាចាំបាច់ក្នុងជំនួយសង្គម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។