ព័ត៌មានជាតិ

អ្នកញៀនល្បែងស៊ីសងអាប៉ោងចំនួន០៨នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៖

(ខេត្តបាត់ដំបង) កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំ ងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួមនិងអនុវត្តការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែ ងស៊ីសង(អាប៉ោង)ចំនួនមួយទីតាំងស្ថិតនៅ ភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបា ត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៨នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោង ចំនួន០១
-កញ្ច្រែងពណ៌ក្រហមដាក់ដីសម្រាប់ទ្រចានអា ប៉ោង ចំនួន ០១
-ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន០១
-ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន ០១
-មេអាប៉ោងចំនួន០៥គ្រាប់
-ម៉ូតូចំនួន០៨គ្រឿង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគាត់មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ប្រភព÷រូបភាពនគរបាល

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។